សង្គ្រាមត្រជាក់គឺជាសង្គ្រាម មនោគមន៍វិជ្ជា ដែលកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ។ វាបានចាប់ផ្ដើមពីឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ១៩៩១ ។ សង្គ្រាមនេះគឺជាការប្រឈមមុខដាក់គ្នារវាងលោកកុម្មុយនីស្តដែលមានសហភាពសូវៀតជាមួយសម្ព័ន្ធមិត្ត និងលោកសេរីដែលមានសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្ត ។ ទំនាស់មនោគមន៍វិជ្ជានៅទីនេះគឺសហរដ្ឋអាម៉េរិកចង់ដឹកនាំលោកសេរីតាមរបៀបប្រជាធិបតេយ្យ ចំណែកសហភាពសូវៀតចង់ដឹកនាំពិភពលោកតាមរបៀបកុម្មុនីស្ត ។ ឥទ្ធិពលសង្គ្រាមត្រជាក់ និងមនោគមន៍វិជ្ជាបានធ្វើឲ្យប្រទេសមួយចំនួនត្រូវបែងចែកទឹកដីជាពីរដូចជាប្រទេសអាល្លឺម៉ង់ក្លាយជាអាល្លឺម៉ង់ខាងលិច និងខាងកើត ប្រទេសកូរ៉េក្លាយជាកូរ៉េខាងជើង និងខាងត្បូង ប្រទេសវៀតណាមក្លាយជាវៀតណាមខាងជើង និងវៀតណាមខាងត្បូងជាដើម ។

Read Time:1 Minute, 12 Second
Views:720