ផ្នត់គំនិតរបស់យើងដើរតួយ៉ាងសំខាន់ក្នុងរបៀបដែលយើងមើលមកខ្លួនឯង និងទៅអ្នកដទៃ ។ និយាយឲ្យចំទៅ ផ្នត់គំនិតមានឥទ្ធិពលទៅលើជំនឿរបស់យើងក្នុងការសម្រេចសមិទ្ធផលអ្វីមួយ ។
ឥទ្ធិពលនៃផ្នត់គំនិតអវិជ្ជមាន និងផ្នត់គំនិតវិជ្ជមាន ៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានជឿថា [“ពួកគេកើតមកមានទេពកោសល្យពីធម្មជាតិក្នុងការធ្វើអ្វីមួយ ប៉ុន្តែមិនមានសមត្ថភាពអ្វីផ្សេងក្រៅពីនោះទៀតទេ” រីឯមនុស្សដែលមានផ្នត់គំនិតវិជ្ជមានជឿថា “ពួកគេអាចធ្វើអ្វីបានគ្រប់យ៉ាង ប្រសិនបើពួកគេព្យាយាមឱ្យអស់ពីលទ្ធភាព”] ។

ដូច្នេះ មនុស្សនៅក្នុងក្រុមទីពីរអាចបន្តរីកចម្រើនពេញមួយជីវិតរបស់ពួកគេដោយទទួលបានជំនាញថ្មីៗដោយគ្មានការព្រាងទុក និងចូលរួមយ៉ាងសកម្មនៅក្នុងទំនាក់ទំនងរបស់ពួកគេ ។ សម្រាប់ពួកគេ ជីវិតនៅក្នុងគ្រប់ផ្នែកទាំងអស់ គឺស្ថិតនៅក្នុងស្ថានភាពផ្លាស់ប្តូរជានិច្ច។
ផ្ទុយទៅវិញ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានតែងតែអនុញ្ញាតឲ្យគំនិតជ្រុលនិយមមករារាំងការអភិវឌ្ឍខ្លួនរបស់ពួកគេ ។ ប្រសិនបើពួកគេបរាជ័យលើអ្វីមួយ ពួកគេមិនហ៊ានប្រឈមមុខនឹងការពិត ឬស្ដីបន្ទោសទៅលើអ្នកដទៃទៅវិញ ។ ពួកគេសង្ឃឹមថានឹងមានសេចក្ដីស្រឡាញ់ជារៀងរហូតនៅក្នុងទំនាក់ទំនងរបស់ពួកគេ ជាជាងបណ្ដុះទំនាក់ទំនងបែបនោះដោយខ្លួនឯង ។
ផ្នត់គំនិតរបស់យើងមានឥទ្ធិពលទៅលើការជឿថា “តើយើងអាចរៀនសូត្រ អាចផ្លាស់ប្តូរ និងអាចរីកចម្រើនបាន ឬអត់”?
101 ទទួលបង្កើត Website គ្រប់ប្រភេទ ៖ តម្លៃសេវាកម្មចាប់ពី 55ដុល្លារ ។ Tel: +855 29 70 70