ប្រទេសឥណ្ឌូចិនទាំងបីរួមមានវៀតណាម ឡាវ និងកម្ពុជាបានទទួលឯករាជ្យហើយក៏ធ្វើដំណើរក្នុងផ្លូវផ្សេងគ្នា ។ ចលនានយោបាយប្រទាញប្រទង់គ្នារវាងរាជានិយម និងក្រុមកុម្មុយនីស្តបានទាញប្រទេសឡាវឲ្យធ្លាក់ក្នុងសង្គ្រាមសុីវិល ។ ពេលជាមួយគ្នានេះ វៀតណាមបានបែងចែកជាពីរគឺវៀតណាមខាងជើងដែលមាននិន្នាការកុម្មុយនីស្តគាំទ្រដោយចិន និងសូវៀត និងវៀតណាមខាងត្បូងដែលមាននិន្នាការសេរីគាំទ្រដោយសហរដ្ឋអាម៉េរិក ។ ការបែកខ្ញែកនេះបង្កឲ្យមានសង្គ្រាមសុីវិលកើតឡើងនៅពាសពេញប្រទេសវៀតណាម ។ ការប្រកាន់ជំហររបស់សម្ដេចនរោត្តមសីហនុក្នុងរបបសង្គមរាស្ត្រនិយមគឺក្នុងទិសដៅបង្រួបបង្រួមជាតិ បញ្ចៀសកម្ពុជាពីសង្គ្រាមសុីវិល និងការវីករាលដាលនៃសង្គ្រាមវៀតណាមលើទឹកដីកម្ពុជា ។ ក្នុងស្ថានភាពនេះកម្ពុជាត្រូវបានគេចាត់ទុកថាជាកោះសន្តិភាព ។ ប៉ុន្តែកោះសន្តិភាពនេះមានអាយុខ្លីណាស់ ។

Read Time:1 Minute, 16 Second
Views:615